Save Cambodia is fundraising

Support Khmer Advocacy at US Roundtable
Support the Khmer Community's US State Department Working Officials Roundtable on Cambodia
សូមបងប្អូនជួយជាថវិកាដល់អង្គការ សេវខេមបូឌា ក្នុងសកម្មភាពតុមូលរបស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជាមួយនឹងសហគមន៍ខ្មែរ នៅពេលខាងមុខនេះ។
A major opportunity has been presented to the Khmer community—US policymakers want to hear from you.
ជាឱកាសដ៏សំខាន់និងកម្រមួយរបស់សហគមន៍ខ្មែរ ដោយសារថ្នាក់ដឹកនាំបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកចង់ដឹងចង់ឮពីបងប្អូន។
On March 26, 2025, key working-level officials at the US State Department will convene a roundtable on Cambodia, where Cambodian community leaders, human rights organizations, and international experts will provide critical input on the worsening human rights situation, threats to sovereignty, and increasing authoritarian control.
នៅថ្ងៃទី ២៦មីនា ២០២៥ មន្រ្តីសំខាន់ៗនៅក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងកោះប្រជុំតុមូលស្តីពីកម្ពុជា ដែលអ្នកដឹកនាំសហគមន៍ខ្មែរ អង្គការសិទ្ធិមនុស្ស និងអ្នកជំនាញអន្តរជាតិនឹងផ្តល់មតិរិះគន់អំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាប ការគំរាមកំហែងដល់អធិបតេយ្យភាព និងការបង្កើនការគ្រប់គ្រងផ្តាច់ការ។
This discussion is a direct opportunity to influence US policy, ensuring that decision-makers understand the Khmer community’s priorities and take meaningful action to address Cambodia’s most pressing challenges.
ការពិភាក្សានេះផ្តល់ឱកាសផ្ទាល់តែម្តងដែលធ្វើឲ្យសហគមន៍ខ្មែរមានឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយធានាថាថ្នាក់ដឹកនាំសហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេចចិត្តតាមតម្រូវការជាអាទិភាពរបស់សហគមន៍ខ្មែរ និងចាត់វិធានការប្រកបដោយអត្ថន័យដើម្បីដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់កម្ពុជា។
Why We Need Your Support
Originally, an in-country Khmer advocacy training was planned for February 2025 but had to be postponed due to Trump administration funding cutbacks. Given these US government funding cutbacks, we, the Khmer Community, must do more to fill in the gap and take action ourselves, irrespective of government fund to make things move forward in this very critical time.
ហេតុអ្វីបានជាអង្គការសេវខេមបូឌា ត្រូវការការគាំទ្ររបស់បងប្អូន។
ដើមឡើយ វគ្គបណ្តុះបណ្តាលក្នុងការតស៊ូមតិរបស់ខ្មែរនៅក្នុងប្រទេសបានគ្រោងទុកសម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៥ ប៉ុន្តែត្រូវពន្យារពេលដោយសារតែការកាត់បន្ថយមូលនិធិរបស់រដ្ឋបាលលោកត្រាំ ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក។ ការកាត់បន្ថយនេះតម្រូវឲ្យយើងជាសហគមន៍ខ្មែររកថវិកាដោយខ្លួនឯងបន្ថែមទៀតដើម្បីបំពេញចន្លោះ ហើយចាត់វិធានការដោយខ្លួនឯងដោយមិនរង់ចាំមូលនិធិរបស់រដ្ឋាភិបាលដើម្បីឲ្យអ្វីៗដំណើរការទៅមុខបានក្នុងគ្រាដ៏លំបាកនេះ។
Your support will directly fund:
- Legal and research fees needed to prepare a strong policy case
- Strategic advocacy efforts to ensure our recommendations reach decision-makers
- A successful roundtable that amplifies Khmer voices in US policy discussions
ជំនួយរបស់បងប្អូននឹងផ្តល់ជាថវិកាដោយផ្ទាល់ទៅលើ៖
- ថ្លៃច្បាប់ និងការស្រាវជ្រាវដែលត្រូវការដើម្បីរៀបចំសំណុំរឿងគោលនយោបាយឲ្យបានរឹងមាំ
- កិច្ចខិតខំប្រឹងប្រែងតស៊ូមតិជាយុទ្ធសាស្ត្រ ដើម្បីធានាថាអនុសាសន៍របស់យើងនឹងទៅដល់អ្នកធ្វើការសម្រេចចិត្តរបស់អាមេរិក
- តុមូលដ៏មានជោគជ័យដែលពង្រីកសំឡេងខ្មែរក្នុងការពិភាក្សាគោលនយោបាយរបស់សហរដ្ឋអាមេរិក
Your Support Matters
This is more than just a meeting. It is your chance to help us bring Khmer voices directly to US policymakers in an effective and efficient way. Make your voice heard—donate today!
ជំនួយរបស់បងប្អូនមានសារៈសខាន់ណាស់។
តុមូលនេះមិនមែនជាការប្រជុំធម្មតាទេ។ គឺជាឱកាសដ៏ល្អនិងកម្ររបស់បងប្អូនក្នុងការជួយពាំនាំយកសំឡេងខ្មែរដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ចេញសំឡេងរបស់បងប្អូន ដោយបរិច្ចាគថ្ងៃនេះ!
0 supporters