Main fundraiser photo

Help Give Tevy the Memorial She Deserves

Donation protected

Dear family, friends, and community,
 
With heavy hearts, we share with you that after a year-long battle with cancer, Loeung Sovann Tevy passed away on October 6, 2021. You may know Tevy, from her work organizing the Khmer community in Long Beach to get vaccinated or to vote in local elections, through her success in numerous singing competitions, or through her poetry. She was fearless and strong and touched many lives throughout her lifetime. Tevy was a wonderful friend, mother, sister, community advocate, and more. Tevy is survived by her husband Reng Sith, her four siblings Kahnhna Sao, Thida Duong, Sovann Komar Loeung, and Sovann Malis Loeung, and her six children Alina Lee, Alisa Lee, Melisa Lee, Melinda Lee, Sydney Soy, and Dara Soy as well as her many nieces, nephews, and grandchildren.
 
We want to give Tevy the memorial she deserves, to honor her memory and her amazing legacy. During this difficult time, we are reaching out to our community for help. We need to raise $12,750 by November 2 in order to be able to afford funeral services and we are asking for donations to help cover the cost.
 
Please consider donating if you can. Any and every amount—no matter how small or large—will truly help our family as we grieve. Additionally, it would mean a lot to us if you could share Tevy’s funeral fundraiser with others in your community.
 
Thank you so much for your consideration,
 
Some words from the community about Loeung Sovann Tevy:
 
“I knew your mom not long ago, around 2018. But witnessing her genuine humility, hard work, and caring about the community (especially towards the seniors) that’s what made her an amazing individual. Every effort she puts into her work to serve the community, while she’s fighting her own battle helps me... I can write a 800 pages book about how amazing she is but one thing we all can learn from her is to serve, to heal, and to unite the community while we’re fighting our own battle, we don’t need to be in perfect health or to be a multi millionaire to perform that simple mitzvah.” —Friend John S.
 
“Ms. Tevy Sovann Loeung was a generous person in every way. She was a community advocate that did anything and everything she could do to help improve and advance the Cambodian community. Ms. Loeung was a dedicated, hardworking, and supportive volunteer for Dr. Suely Saro when she ran and won the Long Beach City Council Beach District 6 seat. Which made Dr. Suely Saro the first Cambodian American to serve on Long Beach City Council. During the campaign, she shared that she wanted to see a Cambodian American on the Long Beach City Council. This would not have been possible without her contribution and support. She will be greatly missed and we celebrate her life and legacy.” —Councilwoman Dr. Suely Saro

----

ជម្រាបមកគ្រួសារ មិត្ត និងសហគមន៍ទាំងអស់ជាទីគោរពរាប់អាន!


យើងមានសេចក្តីក្រៀមក្រំក្រៃលែង សូមជម្រាបលោក-អ្នកទាំងអស់ឱ្យបានជ្រាបថា ក្រោយការ  ស៊ូទ្រាំនឹងជំងឺមហារីក​អស់រយៈ ពេលមួយឆ្នាំកន្លងមកនេះ លោកស្រី លឿង សុវណ្ណទេវី (Loeung Sovann Tevy) បានធ្វើមរណៈកាលទៅហើយ កាលពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2021។ លោក-អ្នកអាចស្គាល់លោកស្រី  ទេវី តាមរយៈការងាររបស់គាត់ ក្នុងការចាត់ចែងរៀបចំសហគមន៍ខ្មែរនៅឡុងប៊ិច ដើម្បីឱ្យទៅទទួលការចាក់  វ៉ាក់សាំង (COVID-19) ឬ ទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតមូលដ្ឋាន តាមរយៈជោគជ័យបស់គាត់នៅក្នុង  ពិធីប្រកួតប្រជែងបទចម្រៀងជាច្រើន ឬតាមរយៈស្នាដៃនិពន្ធកំណាព្យរបស់គាត់។ គាត់ក្លាហាន និងរឹងមាំ និង  មានឥទ្ធិពលជាវិជ្ជមានមកលើ​ការរស់នៅរបស់មនុស្សជាច្រើននៅក្នុងដំណើរខ្សែជីវិតរបស់គាត់។ លោកស្រី  ទេវី គឺជាមិត្ត ម្តាយ បងស្រីដ៏ល្អ ជាអ្នកតស៊ូមតិក្នុងសហគមន៍ និងលើសពីនេះថែមទៀត។ លោកស្រី ទេវី បាន  បន្សល់ទុកស្វាមី លោក  សិទ្ធ រេង  (Reng Sith) បងប្អូនរបស់គាត់ចំនួនបួននាក់គឺ សៅ កញ្ញា (Kahnnha Sao) ឌួង ធីតា (Thida Duong) លឿង សុវណ្ណកុមារ (Sovann Komar Loeung) និង លឿង សុវណ្ណម្លិះ  (Sovann Malis Loeung) ព្រមទាំង កូនប្រស-ស្រី ចំនួនប្រាំមួយនាក់គឺ លី អាលីណា (Alina Lee) លី អាលីហ្សា (Alisa Lee) លី មេលីសា (Melisa Lee) លី មេលីនដា (Melinda Lee) សយ ស៊ីដនី (Sydney Soy) និង សយ តារា (Dara Soy) ក៏ដូចជា ក្មួយប្រុស-ស្រី និងចៅៗជាច្រើននាក់ផងដែរ។

យើងចង់រៀបចំពិធីមួយ ដើម្បីសំដែងការដឹងគុណចំពោះលោកស្រីទេវី និងឧទ្ទិស​ដល់រូបគាត់ ព្រមទាំង  ស្នាដៃដ៏អស្ចារ្យដែលគាត់បានបន្សល់ទុក។ នៅក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ យើងសូមស្នើរសុំឱ្យ​សហគមន៍  ផ្តល់ការជួយឧបត្ថម្ភ។ យើងត្រូវរៃអង្គាសថវិកាឱ្យបាន 12,750 ដុល្លា គិតត្រឹមដល់ថ្ងៃ ទី២ ខែវិច្ឆិកានេះ ទើប  អាច​គ្រប់គ្រាន់សម្រាប់បង់ថ្លៃសេវាកម្មពិធីបុណ្យសព ហើយយើងសូមលោក-អ្នកមេត្តាធ្វើការបរិច្ចាក ដើម្បី  ​ជួយបំពេញថ្លៃចំណាយនេះផង។

លោក-អ្នកអាចធ្វើការបរិច្ចាកតាមវេបសាយនេះ៖ (Go-fund-me តំណនៅទីនេះ https://gofund.me/49bf2b25)

សូមមេត្តាពិចារណាធ្វើការបរិច្ចាកទៅតាមលទ្ធភាព។ រាល់ទឹកប្រាក់ដែលបរិច្ចាក ទោះតិច ឬច្រើន  ពិតជានឹងអាចជួយគ្រួសារយើងខ្ញុំ ក្នុងពេលដែលយើងចូលរួមមរណៈទុក្ខ។  លើសពីនេះ វាក៏ពិតជាមាន​​  អត្ថន័យដ៏ធំធេងផងដែរសម្រាប់យើង ប្រសិនបើលោក-អ្នកអាចចែករំលែកបន្តនូវតំណសម្រាប់ការបរិច្ចាកនេះ  ទៅដល់អ្នកដទៃទៀតក្នុងសហគមន៍របស់លោក-អ្នក។​

សូមអរគុណជាអនេកប្បការចំពោះការយកចិត្តទុកដាក់របស់លោក-អ្នក។

សេចក្តីដកស្រង់សំដីខ្លះៗពីសហគមន៍នេះ អំពីលោកស្រី លឿង សុវណ្ណទេវី៖

“ខ្ញុំស្គាល់ម្តាយអ្នកមិនយូរប៉ុន្មានទេ ប្រហែលក្នុងឆ្នាំ 2018 ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំឃើញភាពថ្លៃថ្នូរ​គួរឱ្យ  គោរពដ៏ពិតប្រាកដរបស់គាត់ គាត់ជាមនុស្សឧស្សាហ៍ និងយកចិត្តទុកដាក់ចំពោះសហគមន៍ (ជាពិសេស ចំពោះ  មនុស្សចាស់) ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សអស្ចារ្យម្នាក់។ រាល់កិច្ចប្រឹងប្រែងដែលគាត់​ធ្វើនៅក្នុងការងាររបស់  គាត់ ដើម្បីបម្រើសហគមន៍ ក្នុងខណៈដែលគាត់កំពុងពុះពារដើម្បីជំនះបញ្ហាសុខភាពផ្ទាល់ខ្លួន ពិតជាបានជួយ  ខ្ញុំ ... ខ្ញុំអាចសរសេរសៀវភៅមួយក្បាល 800ទំព័រ អំពីភាពអស្ចារ្យរបស់គាត់ ប៉ុន្តែរឿងមួយដែលយើង​អាច  រៀនសូត្រពីគាត់គឺ ការផ្តល់សេវា សម្រុះសម្រួល និងបង្រួបបង្រួមសហគមន៍ ទន្ទឹមនឹងការ​ពុះពារដើម្បីថែរក្សា  សុខភាពខ្លួនយើង យើងពុំចាំបាច់ទាល់តែមានសុខភាពល្អឥតខ្ចោះ ឬ ជាមហាសេដ្ឋី ទើបអាចបំពេញកុស  លងាយៗនោះឡើយ។” - ពីមិត្ត​ ចន (John S.)។​​

“លោកស្រី លឿង សុវណ្ណទេវី ជាមនុស្សដែលមានសណ្តានចិត្តល្អ ទោះក្នុងរូបភាពណាក៏ដោយ។  គាត់ជាអ្នកតស៊ូមតិដើម្បីសហគមន៍ ដោយបានធ្វើគ្រប់យ៉ាងតាមតែគាត់អាច ដើម្បីជួយកែលំអ និង​ជម្រុញ  សហគមន៍ខ្មែរឱ្យឈានទៅមុខ។ លោកស្រី លឿង គឺជាអ្នកស្ម័គ្រចិត្តដែលហ៊ានលះបង់ ឧស្សាហ៍ព្យាយាម និង  ជួយគាំទ្រដល់ បណ្ឌិត ស៊ូលី សារ៉ូ (Dr. Suely Saro) ក្នុងពេលដែលគាត់ឈរឈ្មោះបោះឆ្នោត និងឈ្នះបាន  អាសនៈក្នុង​ក្រុមប្រឹក្សាក្រុងនៅសង្កាត់ ទី៦ នៃក្រុងឡុងប៊ិច ដែលធ្វើឱ្យបណ្ឌិត ស៊ូលី សារ៉ូ ក្លាយជាស្រ្តីខ្មែរ  អាមេរិកាំងដំបូងបង្អស់ ដែលចូលបម្រើការក្នុងក្រុមប្រឹក្សាក្រុងឡុងប៊ិច។ ក្នុងអំឡុងពេលយុទ្ធនាការ លោកស្រី  លឿង បានឱ្យដឹងថា គាត់​ចង់ឃើញ​ខ្មែរអាមេរិកាំងនៅក្នុងក្រុងប្រឹក្សាក្រុងឡុងប៊ិច។ កិច្ចការនេះនឹងមិនអាច  សម្រេចទៅបានទេ បើគ្មានវិភាគទាន និងការគាំទ្ររបស់លោកស្រី។ យើងនឹងនឹករលឹកលោកស្រី លឿង ជា  ខ្លាំង ហើយយើងរំលឹកអបអរស្នាដៃ ​ និងខ្សែជីវិតរបស់គាត់” -​ សមាជិកាក្រុមប្រឹក្សាក្រុង បណ្ឌិត ស៊ូលី សារ៉ូ។


“លោកស្រី ទេវី គឺជាវីរនារីដែលយើងពិតជាមិនអាចភ្លេចបាន។ គាត់មានបទពិសោធន៍ និងជាមនុស្ស​  ពូកែមួយរូប នៅក្នុងយុទ្ធនាការស្វែងរកសំលេងឆ្នោតតាមគេហដ្ឋាន។ តាមពិត គាត់បានដើរតួដ៏សំខាន់មួយ  នៅក្នុងការជួយបោះឆ្នោតជ្រើសរើសបណ្ឌិត ស៊ូលី សារ៉ូ ដែលជាស្រ្តីខ្មែរអាមេរិកាំងដំបូង ឱ្យធ្វើជាតំណាងនៅ  សង្កាត់ ទី៦ ក្រុងឡុងប៊ិច។ តាមរយៈការប្តេជ្ញា និងការលះបង់របស់គាត់ លោកស្រី ទេវី បានធ្វើការ  ដោយស្ម័គ្រចិត្ត​ ដោយចំណាយពេលរបស់ខ្លួនជាច្រើនម៉ោងរាប់មិនអស់ ក្នុងការបម្រើសហគមន៍របស់យើង។  ដូចជាការងារជួយមនុស្សចាស់ ដើម្បីចុះឈ្មោះទទួលការចាក់វ៉ាក់សាំង​ (COVID-19) និងការដឹកជញ្ជូន  ពួកគាត់ទៅមកកន្លែង​វ៉ាក់សាំង ឬ ការបញ្ជូនអាហារឱ្យដល់អ្នកដែលត្រូវការជាចាំបាច់បំផុតជាដើម លោកស្រី  ទេវី បានធ្វើគ្រប់កិច្ចការទាំងនេះ រហូតដល់ដំណាក់កាលចុងក្រោយដែលគាត់លែងអាចធ្វើបាន។ លោកស្រី ជា  បុគ្គលដែលមានសេចក្តីមេត្តា ចិត្តសប្បុរស និងក្លាហាន ដែលខ្ញុំពុំធ្លាប់បានឃើញពីមុនមក។ ការបាត់បង់  លោកស្រី គឺជាការបាត់បង់ដ៏ធំធេងសម្រាប. សហគមន៍ខ្មែរយើង។ គាត់លាចាកលោកយើងនេះទៅហើយក្តី  ប៉ុន្តែមនុស្ស​ជាច្រើននឹងនៅតែនឹករលឹក និងស្រឡាញ់គាត់ជានិច្ច។ ស្នាដៃកិត្តិនាមរបស់គាត់នឹងស្ថិតនៅជ  និរន្ត  ន៍។” - ពីមិត្ត ឆាល សុង​ (Charles Song) ។
Donate

Donations 

  • Rylee Miller
    • $5
    • 3 yrs
  • Tiffini Frazier
    • $50
    • 4 yrs
  • Soka Anthrew
    • $200
    • 4 yrs
  • Trinidad Hernandez
    • $30
    • 4 yrs
  • Meron Tebeje
    • $30
    • 4 yrs
Donate

Co-organisers (3)

Melinda Lee
Organiser
Long Beach, CA
Alina Lee
Co-organiser
Autumn Brown
Co-organiser

Your easy, powerful and trusted home for help

  • Easy

    Donate quickly and easily

  • Powerful

    Send help directly to the people and causes you care about

  • Trusted

    Your donation is protected by the GoFundMe Giving Guarantee